​ពិនិត្យមើលដុល្លារក្លែងក្លាយ

ពិនិត្យមើលដុល្លារក្លែងក្លាយ

តិចនិច៨​ក្នុងការពិនិត្យមើលដុល្លារក្លែងក្លាយ


១-​    ​ស្ទាប​ដោយ​ប្រៀបធៀប​
 ​ប្រសិនជា​​ស្ទាប និង ពិនិត្យ​ពណ៌​ទឹក​ថ្នាំ​ហើយ​នៅតែ​មិនទាន់​ជម្រុះ​អារម្មណ៍​សង្ស័យទៀត អ្នក​អាច​ប្រើ​វិធី​ប្រៀបធៀប​ជាមួយនឹង​សន្លឹក​លុយ​ពិតប្រាកដ ហើយ​របៀប​ប្រៀប ធៀប​គឺ​តម្រូវឱ្យ​ស្ទាប​លុយ​ទាំងពីរ​នៅ​ទីតាំង​ណាមួយ​របស់​លុយ​ទន្ទឹមគ្នា តែ​ចំណុច​ដ៏ សំខាន់​មួយទៀត​ដែល​អាចធ្វើ​ការប្រៀបធៀប​បាន​លុះត្រាតែ​លុយ​ដែល​អ្នក​យកមក​ប្រៀប ធៀប​ត្រូវតែ​ស្ថិតក្នុង​ប្រភេទ​ស៊េរី​ឆ្នាំ​បោះពុម្ព​ដូចគ្នា​។​

២-​    ​ពិនិត្យ​នៅត្រង់ FEDERAL RESERVE SYSTEM
 ​ដោយសារតែ​លុយ​ដុល្លារ​ពិតប្រាកដ​បាន​ប្រើ​តិច​និក​ពីរ​យ៉ាង​រួមបញ្ចូល​គ្នា គឺ ការបោះពុម្ព អុហ្វសិត (Offset Printing) និង ការបោះពុម្ព​ឌីជីថល (Digital Printing) ដែលជា​បច្ចេកវិជ្ជា​ការ​ពារ​មិនឱ្យ​លុយ​ក្លែងក្លាយ​ធ្វើ​ដូច​។ ដូចនេះ​ភាពខុសគ្នា​ដែល​យើង​អាច​ប្រៀបធៀប​បាន​គឺ នៅត្រង់​ត្រា​ឥន្ទ្រា​ត្រដាងស្លាប ត្រូវ​ពិនិត្យ​ខ្សែ​រង្វង់​ដែល​ព័ន្ធ​ជុំវិញ​ត្រា​មិនមាន​ស្នាម ដាច់ចេញ​ពីគ្នា​សូម្បីតែ​បន្តិច ហើយ​ជ្រុង​ធ្មេញ​អាណា​នៅ​ពីក្រោម​សត្វ​ឥន្ទ្រី​ទាំងសងខាង ត្រូវតែមាន​មុខស្រួច ហើយ​ផ្ទៃ​ទាំងមូលរ​បស់ត្រា​គឺ​ច្បាស់ ចំណែក​លុយ​ក្លែងក្លាយ​គឺមាន ចុង​ទាំងសងខាង​របស់​ធ្មេញ​អាណា​រាង​ទាល ហើយ​រូបរាង​ត្រា​ព្រិល​មើល​មិនសូវ​ច្បាស់​។​
 
៣-​    ​ពិនិត្យ​រកមើល​ខ្សែ​អក្សរ​អាថ៌កំបាំង​
 ​វិធី​នេះ​ងាយស្រួល​បំផុត  អ្នក​គ្រាន់តែ​យកលុយ​ដុល្លារ​មក​ឆ្លុះ​ជាមួយនឹង​ពន្លឺភ្លើង ឬ ពន្លឺ​ថ្ងៃ នោះ​អ្នកនឹង​ចាប់អារម្មណ៍​ថា​នៅលើ​លុយ​ដុល្លារ ទាំងនោះ​នឹងមាន​ខ្សែ​អក្សរ​អាថ៌កំបាំង (Security Thread) ផុស​ចេញមក​តាំងពី​កំពូល​សន្លឹក​រហូតដល់​បាត​សន្លឹក  ចំពោះ​សន្លឹក ៥ ដុល្លារ​នឹង​លេច​អក្សរ​ថា “USA FIVE” ១០ ដុល្លារ​គឺ “USA TEN” ២០ ដុល្លារ “ USA TWENTY” ៥០ ដុល្លារ “USA 50” ចំណែកឯ ១០០ ដុល្លារ​គឺ “USA 100”​។
៤-​    ​ប្រើ​ពន្លឺភ្លើង UV
 ​យក​រូបិយប័ណ្ណ​នោះ​ចូលទៅ​បន្ទប់​ងងឹត រួច​ប្រើ​ពន្លឺភ្លើង UV មក​ចាំង​លើ​សន្លឹក​លុយ នោះ​អ្នកនឹង​ឃើញថា​លុយ​នោះ​នឹង​ចាំង​ពន្លឺ​ជា​ខ្សែ​ឆ្នូត​ផុស​ចេញមកក្រៅ ហើយ​តម្លៃ​នៃ​សន្លឹក​ដុល្លារ​នីមួយៗ​គឺមាន​ពណ៌​ខុសគ្នា ក្រដាស ៥ ដុល្លារ​គឺមាន​ពណ៌​ខៀវ ក្រដាស ១០ ដុល្លារ​មាន​ពណ៌​ទឹកក្រូច ក្រដាស ២០ ដុល្លារ​មាន​ពណ៌​បៃតង ក្រដាស ៥០ ដុល្លារ​មាន​ពណ៌​លឿង ចំណែកឯ​ក្រដាស​១០០ គឺមាន​ពណ៌​ផ្កាឈូក​។​
៥-​    ​ឆ្លុះ​រក​រូប​អាថ៌កំបាំង​នៃ​មនុស្ស​តំណាង​
 ​យក​រូបិយប័ណ្ណ​ទៅ​ឆ្លុះ​ជាមួយនឹង​ពន្លឺភ្លើង ឬ ពន្លឺ​ថ្ងៃ រួច​អ្នកនឹង​មើលឃើញថា​រូប​មនុស្ស តំណាង​មួយទៀត​នឹង​ផុសចេញ​ឡើង​បែរមុខ​ស្របតាម​រូបតំណាង​នៅលើ​សន្លឹក​លុយ​ខាងស្តាំ​ដៃ​បង្អស់ តែ​ត្រូវ​ចាំ​ថា​តម្លៃ​លុយ​នៃ​ក្រដាសប្រាក់​នីមួយៗ គឺ​រូប​អាថ៌កំបាំង​នោះ​មានមុខ​ដូចគ្នា​នឹង​តម្លៃ​ក្រដាសប្រាក់​នោះ​។
៦-​    ​រកមើល​តួរ​អក្សរ​តូច​
 ​ប្រើ​កែវពង្រីក​ដើម្បី​ស្វែង​រកមើល​តួអក្សរ​តូច ហើយ​ចំពោះ​ទីតាំង​នៃ​ការរក​គឺ​ស្ថិតនៅ​ខុសៗ ពីគ្នា​ទៅតាម​ប្រភេទ​នៃ​តម្លៃ​រូបិយប័ណ្ណ​។ ប្រសិនជា​អ្នកមាន​ទូរស័ព្ទ ឬ ម៉ាស៊ីនថតរូប ទំនើប​អ្នក​អាចយ​កម​កថត នៅ​ទីតាំង​អក្សរ​តូចៗ​ទាំងនោះ ហើយ​ពង្រីក​វា​នោះ​អ្នកនឹង ឃើញ​អក្សរ​តូចៗ​ទាំងនោះ​ច្បាស់​ជាមិនខាន​។ ចំពោះ​ក្រដាសប្រាក់​ក្លែងក្លាយ អក្សរ​តូច ទាំងនោះ​អាច​នឹង​មិនមាន ឬ បើ​មាន​ក៏​ស្រអាប់​អាន​មិន​ដាច់​នោះទេ​។​
៦-១ រូបិយប័ណ្ណ ១០ ដុល្លារ ត្រូវ​ពិនិត្យ​នៅត្រង់​និមិត្តសញ្ញា​នៃ​សន្តិភាព​ដែល​មនុស្ស​តំណាង បែរមុខ​ដាក់​និមិត្តសញ្ញា​នោះ អ្នកនឹង​ឃើញ​មាន​អក្សរ​ថា “ USA 10” រត់​បន្ត​គ្នា ហើយ​នៅ​ទីតាំង​ចុងក្រោយ​គឺ​នៅក្បែរ​ក្បាច់​ព័ទ្ធ​ខាងស្តាំ និង ខាងឆ្វេង​សុទ្ធ​មាន​តួអក្សរ​តូចៗ​ស​សេ​រថា “THE UNITED STATE OF AMERICA TEN DOLLARS USA” រត់​បន្ត​ជួរ​គ្នា​។​
៦-២ រូបិយប័ណ្ណ ២០ ដុល្លារ ត្រូវ​រកមើល​តួរ​អក្សរ​តូចៗ​នៅត្រង់​ផ្នែក​ខាងឆ្វេង និង ខាង ក្រោម​លេខ​ដែល​នៅ​ចន្លោះ​លេខ​២០​និង​អាវ​រូបតំណាង អ្នកនឹង​ឃើញ​អក្សរ​តូចៗ​នោះ​គឺ “THE UNITED STATES OF AMERICA 20 USA 20 USA” ហើយ​នៅត្រង់​អក្សរ “TWENTY USA” ដែលមាន​ម៉ូដ​ដូច​ទឹករលក​គឺមាន​តួអក្សរ​តូចៗ​រត់​ពី​ខាងក្រោម​គឺ “20 USA”
៦-៣ រូបិយប័ណ្ណ ៥០ ដុល្លារ ត្រូវ​រក​តួអក្សរ​តូច​នៅ​ពីលើ​កអាវ​របស់លោក Grant ដែលមាន អក្សរ​ថា “THE UNITED STATES OF AMERICA”  ទីតាំង​មួយ​ទៀង​គឺ​ស្ថិតនៅ​ចន្លោះ​ត្រា FEDERAL RESERVE SYSTEM និង រូបលោក Grand គឺមាន​អក្សរ​ផ្តុំគ្នា​ដែលមាន ស​សេ​រថា “USA FIFTY” ចំណែកឯ​ទីតាំង​ចុង​ក្រោម​គឺ​នៅ​ចុង​ខាងស្តាំ​ង និង ខាងឆ្វេង ដែល​នៅ​ចន្លោះ​ព័ទ្ធរបង​ម៉ូដ​គឺមាន​ស​សេរ​ថា “FIFTY” ។
 ៦-៤ រូបិយប័ណ្ណ ១០០ ដុល្លារ ត្រូវ​រក​តួអក្សរ​តូច​នៅ​លេខ​១០០ ដែល​នៅ​ខាងឆ្វេង និង ខាងក្រោម នៅក្នុង​លេខ​នោះ​គឺមាន​អក្សរ “USA 100” រត់​ពេញ​លេខ​នោះ ទីតាំង​ទី​២​គឺ នៅ​លើក​អា​សើ​មី​របស់លោក Franklin គឺ​ស​សេរ​ថា “THE UNITED STATES OF AMERICA”
៧-​    ​ប្រើ​ប៊ិក​ត្រួតពិនិត្យ​
 ​មាន​វិធី​មួយទៀត​ដើម្បី​ត្រួត​ពិនិត្យមើល​រូបិយប័ណ្ណ​ពិតប្រាកដ អាច​ប្រើប្រាស់​ប៊ិក​ពិសេស គឺ Counterfeit-Detective Pen  ដើម្បី​ត្រួតពិនិត្យ​។ ប្រសិនជា​លុយ​នោះ​ជា​លុយ​ពិតប្រាកដ គំនូស​ដែល​គូស​នឹង​ចេញ​ជា​ពណ៌​ទឹកមាស​ស្រាល ប៉ុន្តែ​វិធី​នេះ​ក៏​មិនសូវ​អាច​ទុកចិត្តបាន ១០០ ភាគរយ​នោះ ទេ ព្រោះ​វា​ធ្វើការ​ចាប់​ពណ៌​ជាមួយ​សន្លឹក​ក្រដាសប្រាក់​ពិ​ក​ប្រាកដ ហើយ​បើ​លុយ​នោះ​ធ្លាប់​យកទៅ​បោក​ជាមួយ​សម្លៀកបំពាក់​នោះ ប៊ិច​នោះ​មិនអាច​ធ្វើ​តេស បានទេ​។​
៨-​    ​សម្រាប់​រូបិយប័ណ្ណ ១០០ ដុល្លារ​ចេញ​ថ្មី​
 ​មាន​សន្លឹក Hologram 3D ពណ៌​ទឹក​ប៊ិក​ដែលមាន​ផុស​លេខ ១០០ ច្រាំង​ចេញមក​ព្រិលៗ រីឯ​នៅ​ដប​ទឹកខ្មៅ​គឺមាន​រូប​និមិត្តសញ្ញា​មួយ​នៅ​ខាងក្នុង និង លេខ​១០០​ឆ្នូតៗ​នៅ​ផ្នែក​ខាង ស្តាំ និង ខាងក្រោម សុទ្ធ​តែមាន​ពណ៌​ទង់ដែង​ពេល​អ្នកមើល​ឱ្យចំ​ពីលើ តែ​ពណ៌​នោះ​នឹង ប្រែ​មកជា​ពណ៌​បៃតង​ភ្លាមៗ​បើ​អ្នកមើល​ចំហៀង​ត្រឡប់មកវិញ​។ យក​ក្រដាសប្រាក់​មក ចាំង​ជាមួយនឹង​ពន្លឺ​ដើម្បី​ស្វែងរក​រូបតំណាង​អាថ៌កំបាំង​ដែល​នៅ​ខាងស្តាំ​ហើយ​មានមុខមាត់​ដូច​រូបតំណាង​របស់ Franklin ហើយ​ម្យ៉ាងទៀត​ត្រូវ​ស្វែងរក​ខ្សែ​អក្សរ​អាថ៌កំបាំង (Security Thread) ដែលមាន​ស​សេ​រថា “USA 100” រត់​ប្រដេញ​គ្នា​តាំងពី​កំពូល​សន្លឹក​រហូត ដល់​បាត​សន្លឹក ហើយ​ខ្សែ​អាថ៌កំបាំង​នេះ​នឹង​ផុសចេញ​ជា​ពន្លឺ​ពណ៌​ផ្កាឈូក​បើក​ប៉ះ​ជាមួយ នឹង​ពន្លឺ UV នៅ​កន្លែង​ងងឹត​។ លើសពីនេះ អ្នក​អាច​ប្រើ​កែវពង្រីក ឬ ម៉ាស៊ីន​ថត​ដែលមាន គុណភាព​អាច​ពង្រីក​តួអក្សរ​តូចៗ​ដែល​ស្ថិតនៅ​ទីតាំង​ទាំង ៣ កន្លែង​។ កន្លែង​ទី​១ អ្នក​អាច រក​តួរ​អក្សរ​តូចៗ​នៅ​លើក​អា​សើ​មីរ​បស់ Benjamin Franklins នោះ​អ្នកនឹង​មើលឃើញ អក្សរ​ថា “THE UNITED STATES OF AMERICA”  កន្លែង​ទី​២ គឺ​នៅត្រង់​គែម​ស្លាប​ប្រការ នៅ​ផ្នែក​ខាងស្តាំ នោះ​អ្នកនឹង​ឃើញ​អក្សរ​ថា “ONE HUNDRED USA” រត់​បន្ត​គ្នា ចំណែក ឯ​ទីតាំង​ចុងក្រោយ​គឺ នៅ​ផ្ទៃ​ស​ជាប់​នឹង​ផ្ទៃ​រាង​ក្រ​ម៉ៅ​នៅ​ខាងស្តាំ​ដៃ​គឺមាន​អក្សរ​ថា “USA 100” រត់​ព័ទ្ធ​ផ្ទៃ​ទាំងមូល​បន្ត​ជាប់​គ្នា​។ លើសពីនេះ​នៅត្រង់​កន្លែង​អាវ​សើ​មីរ​បស់ Fanklin គឺ​ស្ទាប​ទៅ​ដូចជា​ប៉ះ​ឆ្នូត​គ្រើមៗ ធ្វើឱ្យ​លុយ​ក្លែងក្លាយ​ពិបាក​នឹង​ចម្លង​ឱ្យ​ដូចគ្នា​ណាស់​៕















from

Facebook Comment