ពិនិត្យមើលដុល្លារក្លែងក្លាយ
តិចនិច៨ក្នុងការពិនិត្យមើលដុល្លារក្លែងក្លាយ
១- ស្ទាបដោយប្រៀបធៀប
ប្រសិនជាស្ទាប និង ពិនិត្យពណ៌ទឹកថ្នាំហើយនៅតែមិនទាន់ជម្រុះអារម្មណ៍សង្ស័យទៀត អ្នកអាចប្រើវិធីប្រៀបធៀបជាមួយនឹងសន្លឹកលុយពិតប្រាកដ ហើយរបៀបប្រៀប ធៀបគឺតម្រូវឱ្យស្ទាបលុយទាំងពីរនៅទីតាំងណាមួយរបស់លុយទន្ទឹមគ្នា តែចំណុចដ៏ សំខាន់មួយទៀតដែលអាចធ្វើការប្រៀបធៀបបានលុះត្រាតែលុយដែលអ្នកយកមកប្រៀប ធៀបត្រូវតែស្ថិតក្នុងប្រភេទស៊េរីឆ្នាំបោះពុម្ពដូចគ្នា។
២- ពិនិត្យនៅត្រង់ FEDERAL RESERVE SYSTEM
ដោយសារតែលុយដុល្លារពិតប្រាកដបានប្រើតិចនិកពីរយ៉ាងរួមបញ្ចូលគ្នា គឺ ការបោះពុម្ព អុហ្វសិត (Offset Printing) និង ការបោះពុម្ពឌីជីថល (Digital Printing) ដែលជាបច្ចេកវិជ្ជាការពារមិនឱ្យលុយក្លែងក្លាយធ្វើដូច។ ដូចនេះភាពខុសគ្នាដែលយើងអាចប្រៀបធៀបបានគឺ នៅត្រង់ត្រាឥន្ទ្រាត្រដាងស្លាប ត្រូវពិនិត្យខ្សែរង្វង់ដែលព័ន្ធជុំវិញត្រាមិនមានស្នាម ដាច់ចេញពីគ្នាសូម្បីតែបន្តិច ហើយជ្រុងធ្មេញអាណានៅពីក្រោមសត្វឥន្ទ្រីទាំងសងខាង ត្រូវតែមានមុខស្រួច ហើយផ្ទៃទាំងមូលរបស់ត្រាគឺច្បាស់ ចំណែកលុយក្លែងក្លាយគឺមាន ចុងទាំងសងខាងរបស់ធ្មេញអាណារាងទាល ហើយរូបរាងត្រាព្រិលមើលមិនសូវច្បាស់។
៣- ពិនិត្យរកមើលខ្សែអក្សរអាថ៌កំបាំង
វិធីនេះងាយស្រួលបំផុត អ្នកគ្រាន់តែយកលុយដុល្លារមកឆ្លុះជាមួយនឹងពន្លឺភ្លើង ឬ ពន្លឺថ្ងៃ នោះអ្នកនឹងចាប់អារម្មណ៍ថានៅលើលុយដុល្លារ ទាំងនោះនឹងមានខ្សែអក្សរអាថ៌កំបាំង (Security Thread) ផុសចេញមកតាំងពីកំពូលសន្លឹករហូតដល់បាតសន្លឹក ចំពោះសន្លឹក ៥ ដុល្លារនឹងលេចអក្សរថា “USA FIVE” ១០ ដុល្លារគឺ “USA TEN” ២០ ដុល្លារ “ USA TWENTY” ៥០ ដុល្លារ “USA 50” ចំណែកឯ ១០០ ដុល្លារគឺ “USA 100”។
៤- ប្រើពន្លឺភ្លើង UV
យករូបិយប័ណ្ណនោះចូលទៅបន្ទប់ងងឹត រួចប្រើពន្លឺភ្លើង UV មកចាំងលើសន្លឹកលុយ នោះអ្នកនឹងឃើញថាលុយនោះនឹងចាំងពន្លឺជាខ្សែឆ្នូតផុសចេញមកក្រៅ ហើយតម្លៃនៃសន្លឹកដុល្លារនីមួយៗគឺមានពណ៌ខុសគ្នា ក្រដាស ៥ ដុល្លារគឺមានពណ៌ខៀវ ក្រដាស ១០ ដុល្លារមានពណ៌ទឹកក្រូច ក្រដាស ២០ ដុល្លារមានពណ៌បៃតង ក្រដាស ៥០ ដុល្លារមានពណ៌លឿង ចំណែកឯក្រដាស១០០ គឺមានពណ៌ផ្កាឈូក។
៥- ឆ្លុះរករូបអាថ៌កំបាំងនៃមនុស្សតំណាង
យករូបិយប័ណ្ណទៅឆ្លុះជាមួយនឹងពន្លឺភ្លើង ឬ ពន្លឺថ្ងៃ រួចអ្នកនឹងមើលឃើញថារូបមនុស្ស តំណាងមួយទៀតនឹងផុសចេញឡើងបែរមុខស្របតាមរូបតំណាងនៅលើសន្លឹកលុយខាងស្តាំដៃបង្អស់ តែត្រូវចាំថាតម្លៃលុយនៃក្រដាសប្រាក់នីមួយៗ គឺរូបអាថ៌កំបាំងនោះមានមុខដូចគ្នានឹងតម្លៃក្រដាសប្រាក់នោះ។
៦- រកមើលតួរអក្សរតូច
ប្រើកែវពង្រីកដើម្បីស្វែងរកមើលតួអក្សរតូច ហើយចំពោះទីតាំងនៃការរកគឺស្ថិតនៅខុសៗ ពីគ្នាទៅតាមប្រភេទនៃតម្លៃរូបិយប័ណ្ណ។ ប្រសិនជាអ្នកមានទូរស័ព្ទ ឬ ម៉ាស៊ីនថតរូប ទំនើបអ្នកអាចយកមកថត នៅទីតាំងអក្សរតូចៗទាំងនោះ ហើយពង្រីកវានោះអ្នកនឹង ឃើញអក្សរតូចៗទាំងនោះច្បាស់ជាមិនខាន។ ចំពោះក្រដាសប្រាក់ក្លែងក្លាយ អក្សរតូច ទាំងនោះអាចនឹងមិនមាន ឬ បើមានក៏ស្រអាប់អានមិនដាច់នោះទេ។
៦-១ រូបិយប័ណ្ណ ១០ ដុល្លារ ត្រូវពិនិត្យនៅត្រង់និមិត្តសញ្ញានៃសន្តិភាពដែលមនុស្សតំណាង បែរមុខដាក់និមិត្តសញ្ញានោះ អ្នកនឹងឃើញមានអក្សរថា “ USA 10” រត់បន្តគ្នា ហើយនៅទីតាំងចុងក្រោយគឺនៅក្បែរក្បាច់ព័ទ្ធខាងស្តាំ និង ខាងឆ្វេងសុទ្ធមានតួអក្សរតូចៗសសេរថា “THE UNITED STATE OF AMERICA TEN DOLLARS USA” រត់បន្តជួរគ្នា។
៦-២ រូបិយប័ណ្ណ ២០ ដុល្លារ ត្រូវរកមើលតួរអក្សរតូចៗនៅត្រង់ផ្នែកខាងឆ្វេង និង ខាង ក្រោមលេខដែលនៅចន្លោះលេខ២០និងអាវរូបតំណាង អ្នកនឹងឃើញអក្សរតូចៗនោះគឺ “THE UNITED STATES OF AMERICA 20 USA 20 USA” ហើយនៅត្រង់អក្សរ “TWENTY USA” ដែលមានម៉ូដដូចទឹករលកគឺមានតួអក្សរតូចៗរត់ពីខាងក្រោមគឺ “20 USA”
៦-៣ រូបិយប័ណ្ណ ៥០ ដុល្លារ ត្រូវរកតួអក្សរតូចនៅពីលើកអាវរបស់លោក Grant ដែលមាន អក្សរថា “THE UNITED STATES OF AMERICA” ទីតាំងមួយទៀងគឺស្ថិតនៅចន្លោះត្រា FEDERAL RESERVE SYSTEM និង រូបលោក Grand គឺមានអក្សរផ្តុំគ្នាដែលមាន សសេរថា “USA FIFTY” ចំណែកឯទីតាំងចុងក្រោមគឺនៅចុងខាងស្តាំង និង ខាងឆ្វេង ដែលនៅចន្លោះព័ទ្ធរបងម៉ូដគឺមានសសេរថា “FIFTY” ។
៦-៤ រូបិយប័ណ្ណ ១០០ ដុល្លារ ត្រូវរកតួអក្សរតូចនៅលេខ១០០ ដែលនៅខាងឆ្វេង និង ខាងក្រោម នៅក្នុងលេខនោះគឺមានអក្សរ “USA 100” រត់ពេញលេខនោះ ទីតាំងទី២គឺ នៅលើកអាសើមីរបស់លោក Franklin គឺសសេរថា “THE UNITED STATES OF AMERICA”
៧- ប្រើប៊ិកត្រួតពិនិត្យ
មានវិធីមួយទៀតដើម្បីត្រួតពិនិត្យមើលរូបិយប័ណ្ណពិតប្រាកដ អាចប្រើប្រាស់ប៊ិកពិសេស គឺ Counterfeit-Detective Pen ដើម្បីត្រួតពិនិត្យ។ ប្រសិនជាលុយនោះជាលុយពិតប្រាកដ គំនូសដែលគូសនឹងចេញជាពណ៌ទឹកមាសស្រាល ប៉ុន្តែវិធីនេះក៏មិនសូវអាចទុកចិត្តបាន ១០០ ភាគរយនោះ ទេ ព្រោះវាធ្វើការចាប់ពណ៌ជាមួយសន្លឹកក្រដាសប្រាក់ពិកប្រាកដ ហើយបើលុយនោះធ្លាប់យកទៅបោកជាមួយសម្លៀកបំពាក់នោះ ប៊ិចនោះមិនអាចធ្វើតេស បានទេ។
៨- សម្រាប់រូបិយប័ណ្ណ ១០០ ដុល្លារចេញថ្មី
មានសន្លឹក Hologram 3D ពណ៌ទឹកប៊ិកដែលមានផុសលេខ ១០០ ច្រាំងចេញមកព្រិលៗ រីឯនៅដបទឹកខ្មៅគឺមានរូបនិមិត្តសញ្ញាមួយនៅខាងក្នុង និង លេខ១០០ឆ្នូតៗនៅផ្នែកខាង ស្តាំ និង ខាងក្រោម សុទ្ធតែមានពណ៌ទង់ដែងពេលអ្នកមើលឱ្យចំពីលើ តែពណ៌នោះនឹង ប្រែមកជាពណ៌បៃតងភ្លាមៗបើអ្នកមើលចំហៀងត្រឡប់មកវិញ។ យកក្រដាសប្រាក់មក ចាំងជាមួយនឹងពន្លឺដើម្បីស្វែងរករូបតំណាងអាថ៌កំបាំងដែលនៅខាងស្តាំហើយមានមុខមាត់ដូចរូបតំណាងរបស់ Franklin ហើយម្យ៉ាងទៀតត្រូវស្វែងរកខ្សែអក្សរអាថ៌កំបាំង (Security Thread) ដែលមានសសេរថា “USA 100” រត់ប្រដេញគ្នាតាំងពីកំពូលសន្លឹករហូត ដល់បាតសន្លឹក ហើយខ្សែអាថ៌កំបាំងនេះនឹងផុសចេញជាពន្លឺពណ៌ផ្កាឈូកបើកប៉ះជាមួយ នឹងពន្លឺ UV នៅកន្លែងងងឹត។ លើសពីនេះ អ្នកអាចប្រើកែវពង្រីក ឬ ម៉ាស៊ីនថតដែលមាន គុណភាពអាចពង្រីកតួអក្សរតូចៗដែលស្ថិតនៅទីតាំងទាំង ៣ កន្លែង។ កន្លែងទី១ អ្នកអាច រកតួរអក្សរតូចៗនៅលើកអាសើមីរបស់ Benjamin Franklins នោះអ្នកនឹងមើលឃើញ អក្សរថា “THE UNITED STATES OF AMERICA” កន្លែងទី២ គឺនៅត្រង់គែមស្លាបប្រការ នៅផ្នែកខាងស្តាំ នោះអ្នកនឹងឃើញអក្សរថា “ONE HUNDRED USA” រត់បន្តគ្នា ចំណែក ឯទីតាំងចុងក្រោយគឺ នៅផ្ទៃសជាប់នឹងផ្ទៃរាងក្រម៉ៅនៅខាងស្តាំដៃគឺមានអក្សរថា “USA 100” រត់ព័ទ្ធផ្ទៃទាំងមូលបន្តជាប់គ្នា។ លើសពីនេះនៅត្រង់កន្លែងអាវសើមីរបស់ Fanklin គឺស្ទាបទៅដូចជាប៉ះឆ្នូតគ្រើមៗ ធ្វើឱ្យលុយក្លែងក្លាយពិបាកនឹងចម្លងឱ្យដូចគ្នាណាស់៕
from
Read More