វិធីសាស្ត្រជួយឲ្យអានសៀវភៅឆាប់យល់ និង ចំនេញពេល
វិធីសាស្ត្រ៥ជួយឲ្យអ្នកអានសៀវភៅឆាប់យល់ និង ចំនេញពេល
វិធីសាស្ត្រ៥យ៉ាងមាន
ការអានសៀវភៅជា ទម្លាប់ល្អបំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះវាផ្តល់នូវចំណេះដឹងជាច្រើន។ មនុស្សដែលអស្ចារ្យជាច្រើនលើពិភពលោក សុទ្ធតែមានប្រភពពី ការចូលចិត្តអានសៀវភៅ។ ប្រធានបទនៃការអានសៀវភៅនេះ ត្រូវបានអ្នកខ្លះលើកឡើងថា ពួកគេពិតជា យល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការអានសៀវភៅ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺ មានការលំបាកក្នុងការឆាប់ចាប់យកអត្ថន័យ ឬ គំនិតសំខាន់ក្នុងអត្ថបទ ជាហេតុធ្វើឲ្យមានការធុញទ្រាន់ ហើយពេលខ្លះក៏សម្រេចចិត្តឈប់អានបន្ត។
ដើម្បីអានឆាប់យល់ នឹងចំណាយពេលខ្លីនោះ អ្នកអាចប្រើគន្លឹះសំខាន់ៗខាងក្រោមនេះ៖
ដើម្បីអានឆាប់យល់ នឹងចំណាយពេលខ្លីនោះ អ្នកអាចប្រើគន្លឹះសំខាន់ៗខាងក្រោមនេះ៖
១) ប្រើប៊ិចពណ៌គូសចំណាំ
នៅក្នុងអត្ថបទមានឃ្លាមួយចំនួនដែលអ្នកបានដឹងរួចទៅហើយ ដែលឃ្លាខ្លះទៀតពិតជាមានសារៈសំខាន់ក្នុងការចងចាំទុក។ សូមកុំជឿជាក់ទៅលើការចងចាំរបស់អ្នក ព្រោះថ្ងៃណាមួយអ្នកនឹងភ្លេចជាមិនខាន ដូច្នេះរាល់ពេលអានអត្ថបទ អ្នកគួរតែប្រើប៊ិចពណ៌គូសចំណាំ រាល់ចំណុចដែលសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរក នៅពេលចាំបាច់។
២) អានតារាងមាតិកា និង ចំណងជើងរង
មនុស្សភាគច្រើនតែងតែអានរឿងគ្រប់យ៉ាងនៅក្នុងសៀវភៅ។ នេះមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ នៅត្រង់ថា អ្នកមិនអាចអានសៀវភៅបានច្រើននោះទេ ប្រសិនបើគ្មានពេលវេលាគ្រប់គ្រាន់ ហើយនៅក្នុងសៀវភៅទាំងនោះ មិនមែនសុទ្ធតែមានចំណុចដែលអ្នកត្រូវការ ឬ ពេញចិត្តនោះដែរ។ ក្នុងស្ថានភាពនេះ ដើម្បីជាគន្លឹះដ៏ល្អ ក្នុងការធ្វើឲ្យចំណេញពេលវេលា និង ឆាប់ទទួលបានចំណុចដែលអ្នកពេញចិត្តនោះ គឺត្រូវអាន តារាងមាតិកា និង ចំណងជើងរងសិន។ តារាងមាតិកា និង ចំណងជើងរងសិនតែងបង្ហាញពីចំណុចគោលសំខាន់ៗនៅក្នុងសៀវភៅ ឬ អត្ថបទ ដូច្នេះអ្នកអាចស្វែងរកចំណុចដែលពេញចិត្ត ហើយចាប់ផ្តើមអានតែម្តង។
៣) អានសេចក្តីបញ្ចប់មុន
ក្នុងជំពូក ឬ មេរៀននីមួយៗ តែងត្រូវបានអ្នកនិពន្ធសរសេររៀបរាប់យ៉ាងវែងឆ្ងាយ ដើម្បីបកស្រាយឲ្យអស់សេចក្តី។ ចំពោះអ្នកដែលចូលចិត្តអានសៀវភៅវិញ គឺមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែចំពោះអ្នកដែលមិនសូវមានទម្លាប់អានសៀវភៅ គ្រាន់តែឃើញបែបនេះក៏លែងចង់អានទៅហើយ។ ដូច្នេះ ដើម្បីធ្វើឲ្យអ្នក មានគំនិតខ្លះៗ មុនពេលចាប់ផ្តើមអានអត្ថបទទាំងមូល អ្នកគួរអានសេចក្តីបញ្ចប់សិន ព្រោះ រាល់សេចក្តីបញ្ចប់ទាំងអស់ តែងតែរៀបរាប់ឡើងវិញជាសង្ខេប ជាមួយគំនិតសំខាន់ៗ នៅក្នុងអត្ថបទទាំងមូល។
៤) ចោទជាសំនួរនៅពេលអាន
ដើម្បីជំរុញឲ្យខ្លួនរបស់អ្នកមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើអត្ថបទដែលអ្នកកំពុងអាននោះ ជម្រើសដ៏ល្អគឺ គួរតែចោទជាសំនួរខ្លីៗ និង សំខាន់ជាប្រចាំ ។ មិនមែនគ្រប់ផ្នែកទាំងអស់នៃ អត្ថបទ អ្នកត្រូវតែយល់ស្របតាមឡើយ ដូច្នេះ សំនួរទាំងនោះ នឹងជួយតម្រង់ផ្លូវឲ្យអ្នកអាចស្រាវជ្រាវរកអ្វីដែលអ្នកមិនច្បាស់។
៥) ពិភាក្សាអ្វីដែលអ្នកអានជាមួយ អ្នកដទៃ
ផ្នែកនីមួយៗ ក្នុងអត្ថបទតែងមានអត្ថន័យដែលពិបាកយល់ ហើយមានលក្ខណៈស្មុគស្មាញ។ ដើម្បី ឲ្យប្រាកដថា អ្វីដែលយល់ឃើញក្រោយការអាននោះ ត្រឹមត្រូវ និង ច្បាស់លាស់ អ្នកគួរតែឆ្លៀតពេលពិភាក្សាជាមួយនឹង អ្នកជុំវិញខ្លួន ឬ មនុស្សដែលមានចំណេះដឹងខ្ពស់។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកអាចចងចាំបានកាន់តែយូរ ហើយអាចស្តាប់ការយល់ឃើញរបស់មនុស្សដទៃផងដែរ ដើម្បីធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក៕
ដកស្រង់ពីអាចចងចាំបានកាន់តែយូរ ហើយអាចស្តាប់ការយល់ឃើញរបស់មនុស្សដទៃផងដែរ ដើម្បីធ្វើការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក៕
ដកស្រង់ពី sorpea hort
Subscribe to:
Posts
(
Atom
)